អត្ថប្រយោជន៍ទាំង១០របស់ខ្ញីចំពោះសុខភាព
ខ្ញីត្រូវបានគេប្រើប្រាស់ច្រើនបំផុតទាំងក្នុងម្ហូបអាហារ និងធ្វើជាថ្នាំព្យាបាល។ ការសិក្សាផ្នែកវេជ្ជសាស្ត្រថ្មីៗនេះបានអះអាងថា មនុស្សយើងប្រើខ្ញីធ្វើជាថ្នាំបំបាត់ការហើមពោះ បំបាត់រោគក្អក ថ្នាំធ្វើឱ្យបែកញើស និងជួយការស្រូបយកជាតិថ្នាំផ្សេងទៀតសម្រាប់រាង្គកាយទាំងមូល។ សារធាតុសំខាន់របស់ខ្ញី គឺប្រេងដែលមានក្លិនក្រអូប សារធាតុប្រឆាំងអុកស៊ីតកម្ម និងជាតិហិររបស់វា។ ឥទ្ធិពលរបស់ខ្ញីទៅលើការព្យាបាល គឺដោយសារជាតិហិររបស់វា។
១.សម្រាប់អាការៈឈឺក្រពះ
ទឹកខ្ញីអាចប្រើប្រាស់សម្រាប់ព្យាបាលអាការៈឈឺក្រពះបាន។ ឥទ្ធិពលបំបាត់ការឈឺចាប់របស់ខ្ញី នឹងជួយបំបាត់ការឈឺចាប់បាន ហើយនឹងជួយឲ្យក្រពះរបស់អ្នកដើរស្រួលផងដែរ។ វាក៏ពង្រឹងដល់ការបឺតស្រូបរំលាយអាហារបែបប្រយោលដែរ ដែលជាហេតុនាំអោយបំបាត់ការឈឺក្រពះបាន។
២.ការចង្អោរ និងជំងឺដោយសារតែចលនា
ទឹកខ្ញីក៏អាចទៅបន្ធូរបន្ថយសរសៃប្រសាទក្នុងពេលមានជំងឺដោយសារចលនា ឬក្អួតចង្អោរដែរ។ ការទទួលទានទឹកខ្ញីមុនពេលធ្វើដំណើរក៏នឹងជួយបង្ការការក្អួត ឈឺក្បាល និងឈឺក្បាលបែបប្រកាំងបាន។
ទឹកខ្ញីជួយបំបាត់បញ្ហាផ្លូវដង្ហើមបានដូចជា ការតឹងច្រមុះ និងផ្តាសាយជាដើម។ ភាពក្តៅលក្ខណៈក្តៅឧណ្ហៗ និងហិររបស់វានឹងជួយបំបាត់ការកន្ត្រាក់ក្នុងផ្លូវដង្ហើម ដែលជាហេតុនាំអោយដកដង្ហើមបានកាន់តែស្រួល។
៤.បញ្ហាមករដូវ
ការទទួលទានទឹកខ្ញីមួយពែងក្តៅៗនឹងជួយសម្រួលដល់ការឈឺក្រពះបាន ប៉ុន្តែក្រៅពីនេះ អ្នកក៏អាចយកកន្សែងមួយទៅជ្រលក់នឹងទឹកខ្ញីក្តៅៗ ហើយយកមកគ្របលើពោះផ្នែកខាងក្រោមដែរ ដើម្បីបំបាត់ និងបន្ធូរសាច់ដុំដែលកំពុងតែឈឺចាប់ពេលមករដូវ។
៥.របត់ឈាមរត់
ទឹកខ្ញីក៏អាចជួយពង្រឹងដល់របត់ឈាមរត់បានដែរព្រោះតែវីតាមីន ជាតិរ៉ែ និងអាស៊ីតអាមីណេរបស់វា។ ករណីនេះនឹងជួយកាត់បន្ថយឱកាសនៃការកើតជំងឺបេះដូង សរសៃឈាមបាន។ មួយវិញទៀត វានឹងជួយបង្ការកុំអោយខ្លាញ់កកជាប់ក្នុងសរសៃឈាមអាក់ទែ ដូច្នេះអាចការពារជំងឺគាំងបេះដូងបាន៕
៦.ពេលផ្ដាសាយ
– គួរតែផឹកទឹកខ្ញី ចំហាយក្រអូបប្រហើររបស់ខ្ញី នឹងទៅកម្ចាត់វីរុសក្នុងផ្លូវដង្ហើម។ ខ្ញីមានសារធាតុប្រឆាំងនឹងរ៉ាឌីកាល់សេរីជាច្រើន ជួយពន្យាស្នាមជ្រួញ និងការពារពីស្នាមអុចៗខ្មៅបានផងដែរ។
– ពេលអ្នកពុលឡាន ពុលទូក បុកខ្ញី ហើយកិនយកទឹករួចយកមកផឹក អ្នកនឹងបាត់វិលមុខ ដកដង្ហើមមួយៗ និងបានធូរស្រាលយ៉ាងឆាប់រហ័ស។
– ជាថ្នាំក្តៅ ដែលជួយជំរុញប្រព័ន្ធដកដង្ហើម បំផ្លាញថាមពលបន្ថយកូឡេស្ដេរ៉ូល ហើយបើអ្នកកំពុងរកថ្នាំសម្រកទម្ងន់ដែលមិនមានផលលប៉ះពាល់ គឺខ្ញីនេះហើយ។
– មនុស្សស្រីដែលមានជំងឺឈឺមួយចំហៀងក្បាល ជាជំងឺប្រចាំកាយ គួរផឹកទឹកខ្ញី ឲ្យបានញឹកញាប់ នោះអាការឈឺ នឹងលែងមករំខានទៀត៕
– ពេលអ្នកពុលឡាន ពុលទូក បុកខ្ញី ហើយកិនយកទឹករួចយកមកផឹក អ្នកនឹងបាត់វិលមុខ ដកដង្ហើមមួយៗ និងបានធូរស្រាលយ៉ាងឆាប់រហ័ស។
– ជាថ្នាំក្តៅ ដែលជួយជំរុញប្រព័ន្ធដកដង្ហើម បំផ្លាញថាមពលបន្ថយកូឡេស្ដេរ៉ូល ហើយបើអ្នកកំពុងរកថ្នាំសម្រកទម្ងន់ដែលមិនមានផលលប៉ះពាល់ គឺខ្ញីនេះហើយ។
– មនុស្សស្រីដែលមានជំងឺឈឺមួយចំហៀងក្បាល ជាជំងឺប្រចាំកាយ គួរផឹកទឹកខ្ញី ឲ្យបានញឹកញាប់ នោះអាការឈឺ នឹងលែងមករំខានទៀត៕
៧.មានឥទ្ធិពលក្នុងការប្រឆាំងនឹងការរលាក
ខ្ញីគឺមានឥទ្ធិពលពិសេស ក្នុងការប្រឆាំង និងបន្ថយកម្រិតនៃការរលាក ក៏ដូចជាសម្រាលនូវអាការៈឈឺនិងរលាកហើមប៉ោងសន្លាក់ ។
៨.ទឹកខ្ញីជាសមាសធាតុអង់ទីអុកស៊ីដង់ដ៏អស្ចារ្យ
វាអាចប្រឆាំងនឹងពពួករ៉ាឌីកាល់សេរី ដែលត្រូវបានគេស្គាល់ថាពួកវាអាចបំផ្លាញដល់សុខភាពរបស់កោសិកា និងធ្វើឲ្យយើងកើតនូវជំងឺមហារីក ។ ទន្ទឹមនឹងនេះ ទឹកខ្ញីក៏អាចជួយជួសជុលរាងកាយពីការបំផ្លាញផ្សេងៗបានផងដែរ ។
៩.វាអាចជួយការពារនូវជំងឺមហារីក
យោងតាមអត្ថបទមួយ ដែលបានចុះផ្សាយនៅក្នុងព្រឹត្តិបត្ររបស់ប្រទេសអង់គ្លេស ស្តីពីអាហារូបត្ថម្ភ ទឹកខ្ញីគឺមានអត្ថប្រយោជន៍ជាពិសេសក្នុងការបង្ការនូវជំងឺមហារីក ដោយសារតែវាមានផ្ទុកនូវសមាសធាតុប្រឆាំងនឹងការរលាក និងជាសារធាតុអង់ទីអុកស៊ីដង់ ។
បន្ថែមពីនេះទៀត វាអាចជួយក្នុងការកាត់បន្ថយកម្រិតកូឡេស្តេរ៉ូលក្នុងខ្លួន។ សារជាតិនេះ គឺមានទំនាក់ទំនងទៅនឹងការលើសទម្ងន់នៃរាងកាយ ជំងឺបេះដូង និងប្រភេទមួយចំនួននៃជំងឺមហារីក។ អ្វីដែលទឹកខ្ញីអាចធ្វើបាននោះ គឺវាជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ូលក្នុងរាងកាយ ដោយកាត់បន្ថយនូវកូឡេស្តេរ៉ូលនៅក្នុងថ្លើម និងកម្រិតសេរ៉ូម ។ លើសពីនេះទៀត វាក៏អាចជួយក្នុងការបញ្ចុះសម្ពាធឈាមបានផងដែរ ៕
No comments:
Post a Comment